បន្ទាប់ពីលោកពុក ដុន បូស្កូ។នៅ ក្នុងអង្គពិធីទាំងមូលក៏មានការចូលរួចពីសំណាក់លោកភិបាលអូលីវីយេ ស្មិតហស្លេ លោកឪពុក បងប្រុស បងស្រី និងក្រុមសមាជិកសាលីស៊ានទាំងអស់ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ដែលមកពីបណ្ដាសាលា ដុន បូស្កូ កម្ពុជា រួមមាន សាលា ដុន បូស្កូ ភ្នំពេញ សាលា ដុន បូស្កូ ខេត្តកែប សាលាដុន បូស្កូ បយបែត សាលាដុន បូស្កូ ខេត្តព្រះសីហនុ នឹងសាលា ដុន បូស្កូ កែប វត្តមាន
របស់លោក ឪពុក Angel Fernander គឺពិតជាមានសារៈសំខាន់សម្រាប់សិស្សានុសិស្សនៃសាលា ដុន បូស្កូ ទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា។ គោលបំណងគឺដើម្បីធ្វើពីធីបើកគម្រប់ខួប ២៥ ឆ្នាំ របស់វត្តមានដុន បូស្កូ ដែលមាននៅក្នុងប្រទេសកម្ពុជា ហើយនេះក៍ជាលើកទីមួយដែរដែលលោកបានមកទស្សនាសាលា ដុន បូស្កូ កម្ពុជា។
តាមរយៈរបាយការណ៍ការកន្លងមកស្ដីអំពីសាលាដុន បូស្កូ បានឲ្យដឹងថា សិស្សដែលបានបញ្ចប់ការសិក្សាពីសាលាដុន បូស្កូ
នៅកម្ពុជាមានប្រមាណ២៥០០០គ្នា នាក់ ដោយពួកគាត់ម្នាក់ៗបានទទួលនូវជំនាញផ្សេងៗដែលពួកគាត់ចង់បានតាមរយៈការសិក្សានៅសាលាដុនបូស្កូ។
នេះបានបញ្ជាក់ឲ្យឃើញថាវត្តមានរបស់ដុន បូស្កូ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សិស្សានុសិស្សនៃប្រទេសកម្ពុជា
ព្រោះបានជួយលើកស្ទួយដល់វិស័យអប់រំជាពិសេស ខាងជំនាញបច្ចេកទេសផ្សេងៗដែលសិស្សានុសិស្សនៃប្រទេសកម្ពុជាត្រូវការ ក៏ដូចជាសិស្សានុសិស្សនៅបណ្ណាប្រទេសនៅលើពិភពលោកទាំងមូលផងដែរ។
(ប្រភពរូបថតមកពីលោកគ្រូ សេន រ៉ា នឹងអ្នកគ្រូ Vicky)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.