ខេត្តកែប៖ នៅល្ងាចថ្ងៃទី០២ ខែមីនា ឆ្នំា២០១៦ បានរៀបចំកម្មវិធីស្វាគមន៍លោកឪពុក Angel Fernandez ដែលជាលោកឪពុកធំ (អគ្គមហាអធិការ)
ដែលបានស្នងដំណែងទី១០ បន្ទាប់ពីលោកពុកដុនបូស្កូ ដុន បូស្កូ។ក្នុងអង្គពិធីទាំងមូលមានការចូលរួមពីសំណាក់លោកឪពុក បងប្រុស បងស្រី ដែលជាសមាជិកក្រុមគ្រួសារសាលីស៊ានលោកឪពុក លី សំណាង ជាអធិការ លោកគ្រូ ពៅ តុលា ជានាយកសាលាខេត្តកែប លោកគ្រូ អ្នកគ្រូ សិស្សនិស្សិតក្មេងៗ
ដែលមករៀននៅក្នុងសាលាផងដែរ។ អង្គពិធីទាំងមូលពិតជាមានអំណរសប្បាយរីករាយជាខ្លាំងដោយសិស្សានុសិស្សទាំងអស់នាំគ្នាឈរជាជួរដោយរងចាំទទួលស្វាគមន៍លោកឪពុកពីចម្ងាយ។ វត្តមានរបស់លោកឪពុកAngel Fernandez ពិតជាមានសារៈសំខាន់ណាស់សម្រាប់យើងដែលជាសិស្សានុសិស្សនៃសាលា ដុន បូស្កូ ខេត្តកែប ព្រោះវាជាលើកទីមួយ
ហើយដែលលោកពុកបានមកទស្សនាសាលាដុនបូស្កូ កែបនេះ។លោកក៏បាន
សួរសុខទុក្ខដល់សិស្សនិសិ្សតទាំងអស់ មិនតែប៉ុណ្ណោះក៏ខាងគណៈគ្របគ្រងសាលាក៏បានឲ្យលោកពុកដាក់នៅសំបុត្រដែលសិស្សានុសិស្សសាលាបច្ចេកទេសដុនបូស្កូបានសរសេរទុកសម្រាប់កូនចៅនៅឆ្នាំ២១១៥។នៅក្នុងពិធីនោះដែរសិស្សានុសិស្សទាំងអស់
ព្រមទាំងលោកគ្រូ អ្នកគ្រូ ក៏បានថតរូបជុំជាមួយលោកឪពុកទុកជាអនុសារីយន៍ជាមួយគ្នាផងដែរ។ទាំងអស់នេះគឺបញ្ជាក់ឲ្យឃើញថាលោកពិតជាមានការយកចិត្តទុកដាក់ដល់សិស្សនិស្សិតនៅប្រទេសកម្ពុជា លោកចង់ជួយជ្រោមជ្រែងដល់សិស្សានុសិស្សក៏ប្រជាពលរដ្ឋកម្ពុជាឲ្យមានការសិក្សាចាកផុតពីភាពអវិជ្ជាឆ្ពោះទៅរកគោលដៅមួយច្បាស់
លាស់គឺមានវិជ្ជាជីវៈគ្រប់ៗគ្នានឹងអាចយកចំណេះវិជ្ជាទាំងអស់ដែលខ្លួនមានទៅបម្រើការងារដើម្បីជួយខ្លួនឯងក៏ដូចជាក្រុមគ្រួសារនឹងសង្គមជាតិទាំងមូល។
ប្រភពរូបភាពដោយ Sam Ang SC
Related Posts
- ចក្រភពអង់គ្លេសបោះឆ្នោតក្នុងការធ្វើប្រជាមតិសហភាពអឺរ៉ុប23 Jun 20160
ប្រទេសអង់គ្លេសត្រូវបានកំណត់ឲ្យទៅបោះ ឆ្នោតរធ្វើប្រជាមតិជាប្រវត្តិសាស្រ្តថាតើ ប្រទេសនេះគួរតែនៅតែជាសម...Read more »
- ប្រជាកសិករដែលដំាំដំណាម្រេចបានសំដែងក្ដីកង្វល់នៅគ្រាដែលមានគ្រោះរាំងស្ងួត29 Apr 20160
ប្រជាកសិករដែលរស់នៅភូមិអង្គរជយ័ទី២ ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពុងត្រាច ខេត្តកំពត បានសំដែងក្ដ...Read more »
- ការប្រឡងឆមាសលើកទីមួយរបស់សិស្សនិស្សិតឆ្នាំទីមួយនៃសាលាដុនបូស្កូកែប12 Apr 20160
ការប្រឡងឆមាសលើកទីមួយរបស់សិស្សនិស្សិតឆ្នាំទីមួយនៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែប ត្រូវបានប្រព្រិត៌ឡើ...Read more »
- លោកឪពុក Angel Fernandez មកទស្សនាសាលាដុនបូស្កូប្រទេសកម្ពុជា02 Mar 20160
ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ មានការប្រារព្ធកម្មវិធីស្វាគមន៍ដល់លោកឪពុក Angel Fe...Read more »
- មន្រ្តីចរាចរណ៌ផ្លូវគោកខេត្តកែបចុះមកបង្រៀនច្បាប់ចរាចរណ៌ដល់សិស្សដុនបូស្កូកែបសិស្សានុស្សិសនៅសាលាបច្ចេកទេសដុនបូស្កូ24 Feb 20160
ដើម្បីចូលរួមរឹតបណ្តឹងច្បាប់ចរាចរណ៌ផ្លូវគោកក៏ដូចជាអប់រំពីច្បាប់ចរាចរណ៌ដល់សិស្សានុសិស្សពីច្បាប់ចរាចរ...Read more »
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.