កែប:នៅព្រឹកថ្ងៃ ទី៩ វិច្ឆិកា ឆ្នាំ២០១៥​​ សាលាខេត្តកែបបានប្រារព្ធពិធីបុណ្យឯករាជ្យជាតិខួប​លើកទី៦២ ។ដែលមានការចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯក ឧត្តម កែន សត្ថា អភិបាលនៃគណ:
 អភិបាលខេត្តកែប និង ឯកឧត្តម សម សារិន


ជាគណ: ភិបាលខេត្តកែប    កងកម្លាំងប្រដាប់អាវុធ
 មន្ត្រីរាជការ  គ្រប់ជាន់ថ្នាក់ មេភូមិ មេឃុំ លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្សសរុបប្រមាណ ១២៥០ នាក់។
ការប្រារព្ធពិធីបុណ្យឯករាជ្យជាតិនេះគឺធ្វើឡើងក្នុងគោលបំណងដើម្បីរំលឹកដល់ព្រះវិញ្ញាណខណ្ឌសម្តេចព្រះបាទនរោត្តម សីហនុ ព្រះបរមរតនកោដ្ធ​ ដែលគាត់បានរំដោះប្រទេសកម្ពុជា
ក្រោអាណានិគមនិយបាំង ដែលបានគ្រប់គ្រងប្រទេសកម្ពុជា តាំងពីឆ្នាំ១៨៦៣ ដល់ឆ្នាំ១៩៥៣ ។​ព្រះអង្គ ខិតខំកំចាត់ពួកអាណានិគមនិយមបារាំង
ក្រោមការដឹកនាំ និងគ្រប់គ្រងដោយព្រះករុណាព្រះបាទនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះបិតាឯករាជ្យជាតិខ្មែរ ដែលព្រះអង្គជានិច្ចកាលតែង
តែ គិតគួរពីសុខទុក្ខរបស់រាស្រ្តខ្មែរ ព្រះអង្គតស៊ូរហួតដល់បារាំងព្រមប្រគល់ទឹកដីដែលបារាំងបានគ្រប់គ្រងទាំងអស់មកឲ្យខ្មែរជាអ្នកគ្រប់គ្រងវិញនៅថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្នុងស្មារតី
គោរព។ និងរំលឹកដល់ថ្ងៃនៃការបង្កើតកងយុទ្ធពលខេរៈភូមិន្ទមកដល់ពេលនេះប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញបរិបូរណ៌ ក៏ដោយសារព្រះអង្គដែរ។


Post a Comment

 
Top