ដើម្បីចូលរួមចំណែកក្នុងការជួយដល់សង្គមនិងដល់ជនរងគ្រោះដែលត្រូវការឈាមសម្រាប់
សង្គ្រោះជីវិតក៏ដូចជាបង្ហាញនៅទឹកចិត្តសប្បុរសនិងស្រលាញ់ការជួយសង្គ្រោះដល់អ្នកដែលជួបគ្រោះថ្នាក់។ក្រោមការស្នើ
សុំពីមន្ទីពេទ្យអនុស្សារីយ៌ស៊ុនយ៉ាឃៀលមកសាលាបច្ចេកទេសដុនបូស្កូខេត្តកែបចំពោះយុវជនស្ម័គ្រចិត្តក្នុងការផ្ដល់ឈាមក្រោមប្រធានបទ(ផ្ដល់ឈាមគឺជួយជីវិត)។
នៅថ្ងៃទី២០ខែមករាឆ្នាំ២០១៦សិស្សសាលាបច្ចេកទេសដុនបូស្កូខេត្តកែបបានចូលរួមក្នុងការបរិច្ជាកឈាមគឺពួកគេចង់ជួយដល់អ្នកដែលត្រូវការឈាមក្នុងការជួយសគ្រោះជីវិតដើម្បីឲ្យពួកគេបានរួចផុតពីសេចក្ដីស្លាប់។និងបង្ហាញពីទឹកចិត្តស្រលាញ់ប្រជាជនខ្មែរទាំងអស់ដែលជួបនិងគ្រោះថ្នាក់ផ្សេងៗ។នៅក្នុងសកម្មភាពបរិច្ចាកឈាមនោះមានការចូលរួមពីសំណាក់សាលាបច្ចេកទេសដុនបូស្កូខេត្តកែបនិងសកលវិទ្យាល័យអាយយូ
វិទ្យាល័យព្រះរាជសម្ភា សាលាឯកជនឧត្តមវិជ្ចា យុវជនកាកបាទក្រហមកម្ពុជា ព្រះសង្ឃ ព្រមទាំងជនបរទេសផងដែរ។បើតាមសំដីរបស់យុវសិស្ស មាស វិសាល ជាសិស្សមកពីសាលាបច្ចេកទេសដុនបូស្កូចខេត្តកែបបានឲ្យដឹងថាការបរិច្ចាឈាមនេះគឺជាទង្វើល្អមួយម្រាប់យុវជនខ្មែរទាំងអស់និងជាការួមចំណែកសម្រាប់ជួយដល់សង្គមនិង
ជនរងគ្រោះដែលត្រូវការឈាម ។ហើយចង់បង្ហាញពីទឹកចិត្តជាកូនខ្មែរដែលស្រលាញ់ប្រជានជនខ្មែរដូចគ្នា។ជាចុងក្រោយយុវសិស្ស មាស វិសាលក៏បានបន្តទៀតថា ខ្ញុំចង់ឲ្យយុវជនខ្មែរទាំងអស់ចូលរួមចំណែកក្នុង
ការបរិច្ចាកឈាមដើម្បីជួយដល់ជនរងគ្រោះដែលត្រូវការឈាម ចូលយុវជនទាំងអស់គ្នាកុំគិតថាការបរិច្ចាឈាមមានការប៉ះពាល់ដល់សុខភាព
គឺគ្រាន់តែយើងមានអារម្មណ៌ថាអស់កម្លាំងបន្តិចបន្តួចប៉ុណ្ណោះក្រោយពេលបរិច្ចាឈាម។
Post a Comment