ដើម្បីចូលរួមអបអរសារទរ ពិធីឆ្លងឆ្នាំសកល ឆ្នាំ២០១៥ឈានចូលឆ្នាំ២០១៦ ។សាលាបច្ចេកទេសដុនបូស្កូខេត្តកែបបានរៀបចំកម្មវិធីឆ្លងឆ្នាំសកល។
នៅថ្ងៃទី៣១ខែឆ្នូឆ្នាំ២០១៥ សាលាបច្ចេកទេសដុនបូស្កូខេត្តកែបបានរៀបចំកម្មវិធីឆ្លងឆ្នាំសកល ។ដែលនៅរាត្រីនោះក៏មានកម្មវិធីសប្បាយៗជាច្រើន ដូចជាការសម្ដែង ការច្រៀងការចាប់ឆ្នោតយករង្វាន់ជាច្រើន ។ហើយនៅម៉ោង១២ឈានចូលដំណាច់ឆ្នាំចាស់ឈានចូឆ្នាំថ្មីក៏មានការ Count Downព្រមទាំងបាញ់កាំជ្រួច និងបណ្ដែតប្រទីបផងដែរ។បើតាមសម្ដីរបស់យុវសិស្ស ទេព កុសល ជាសិស្សរៀនផ្នែក កសិកម្ម ដែលបានចូលរួមក្នុងកម្មវិធីនេះបានឲ្យដឹងថា ខ្ញុំមានសេចក្ដីរីករាយជាខ្លាំងដោយ នៅក្នុងរាត្រីនេះ សាលា
បានរៀបចំពិធីឆ្លងឆ្នាំសកលនេះ។ ហើយខ្ញុំក៏សូមជូនពរដល់លោកពុក លោលគ្រូ អ្នកគ្រូ រួមទាំងសិស្សានុសិស្សទាំងអស់ សូមឲ្យប្រកបបាននៅជោគជ័យក្នុងឆ្នាំថ្មីនេះទាំងអស់គ្នាផងដែរ។បន្ទាប់ពីកម្មពិធីCount Down ឆ្លងឆ្នាំរួចសិស្សានុសិស្សនិងបុគ្គិលទាំងអស់បានរាំយ៉ាងសប្បាយរីករាយទាំងអស់គ្នា។
Subscribe to:
Post Comments (Atom)
Post a Comment