ដើម្បីចូលរួមថែរក្សាវប្បធម៌ប្រពៃណីខ្មែរក៏ដូចជាលើកម្ពស់់ដល់ភ្ញៀវទេសចរណ៌មកចូលរួមទស្សនាខេត្តកែប។ សាលាខេត្តកែបរួមទាំងមន្ត្រីក្រសួងគ្រប់ជាន់ថ្នាក់រួមទាំងប្រជាពលរដ្ធក្នុងខេត្តកែប សិស្សានុសិស្សដែលនៅជុំវិញខេត្តកែប បានរៀបចំប្រារព្ធធ្វើពិធីបុណ្យបង្ហោះខ្លែង។

ខេត្តកែប នៅថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៥បានប្រារព្ធធ្វើពីធីបុណ្យបង្ហោះក្លែងមួយនៅមុខសាលាខេត្តកែបដែលមានមន្រ្តីគ្រប់ជាន់ថ្នាក់បានចូលរួមនិង
ប្រជាពលរដ្ឋព្រមទាំងសិស្សានុសិស្សបានចូលរួមអបអរសាទរយ៉ាងសប្បាយរីករាយ។ព្រមតាំងមានការផ្ដល់កិត្តិយសពីលោក ទេព យុទ្ធី ដែលជាអភិបាលរងខេត្តកែប។
ហើយក្នុងនោះផងដែរលោកអភិបាលរងខេត្តកែបបានមានប្រសាសន៍ថា​ លោកសូមអគុណសំរាប់ចំពោះមន្រ្តីគ្រប់ជាន់ថ្នាក់និងប្រជាពលរដ្ឋសិស្សានុសិស្សដែលបានចំនាយ
ពេលវេលារចូលរួមនិងអបអរសាទរនិងសាមគ្គីគ្នាអោយកម្មវីធីមួយនេះទទូលបានជោកជ័យ។ហើយឆ្នាំក្រោយគាត់សង្ឃឹមថានិងមានអ្នកចូលរួមច្រើនជាងនេះទៅទៀត
ដើម្បីលើកស្ទួយវិស័យទេសចរណ៍នៅខេត្តកែប ក្រុបកែបអោយកាន់តែរីកចម្រើនជាងនេះទៅទៀតដើម្បីកាត់បន្ថយភាពក្រីក្រនៅក្នុងខេត្តកែប។

Post a Comment

 
Top