ដើម្បីរំលឹកដល់ថ្ងៃដែលព្រះយេស៊ូទ្រង់ប្រសូតក៏ដូចជាថ្ងៃដែលទ្រង់យាងមកសង្គ្រោះមនុស្សលោកឲ្យរួចផុតពីអំពើបាប និង ទុក្ខលំបាកផ្សេងៗ។

នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ សាលាបច្ចេកទេស ដុន បូស្កូ ខេត្ដកែប បានប្រារព្ធពិធីបុណ្យព្រះយេស៊ូប្រសូត្រ។ ដែលបានរៀបចំឡើងនៅក្នុងសាលាបច្ចេកទេស ដុន បូស្កូ កែប។
នៅក្នុងកម្មវិធីនេះផងដែរក៏មានការចូលរួមពីលោកឪពុក លី សំណាង ជាអធិការសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាណាព្យាបាលសិស្ស ព្រមទាំងបងប្អូនប្រជា
ពលរដ្ឋដែលរស់នៅខេត្ដកែប។​ ក្នុងកម្មវិធីនេះផងដែរក៏មានការលេងល្បែងកំសាន្ដជាច្រើន ព្រមទាំងមានការសម្ដែង ការប្រគុំតន្រ្តី  ច្រៀង កម្លែង របាំ ការដើរម៉ូត និងការបង្ហាញសូរខ្លីៗផងដែរ។
បើតាមសម្ដីយុវសិស្ស រិន វ៉ាន់ធូ ជាសិស្សផ្នែកទំនាក់ទំនងសង្គមនិងសារព័ត៌មានបានឲ្យដឹងថា ខ្ញុំមានអរម្មណ៌សប្បាយរីករីរាយដែលសាលាបានធ្វើកម្មវិធីនេះ ដើម្បីឲ្យសិស្សានុ
សិស្សបានរីករាយសប្បាយទាំងអស់គ្នាផងដែរ ។ហើយក៏ដូចជាអបអរថ្ងៃបុណ្យព្រះយេស៊ូប្រសូត្រនៅថ្ងៃទី២៥ ខែធ្នូជារៀងរាល់ឆ្នាំ ។

Post a Comment

 
Top