ខេត្តកែបប្រារព្ធទិវាជ័យជម្នះ៧មករា
ថ្ងៃ៧មករាគឺជាថ្ងៃកំនើតទី២របស់ប្រជាជនខ្មែរដែលបានស្ថិតក្នុងរបបកម្ពុជាប្រជាធិ
បតេយ្យចាប់តាំងពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។
របបកម្ពុជាប្រជាធិបតេយ្យជារបបដ៏សាហាវយង់ឃ្នងដែបានធ្វើកាកាប់សម្លាប់ប្រជាជនអស់ប្រហែលជា១/១០នៃប្រជាជន៦សែននាក់។របបនេះបានធ្វើឲ្យប្រជាជនខ្មែររងទុក្ខវេទនាបែកបាក់គ្រួសារនិងធ្វើឲ្យប្រទេសកម្ពុជាគ្នានសុខសន្តិភាពឡើយ។
នៅថ្ងៃទី០៦ខែកមករាឆ្នាំ២០១៦ សាលាខេត្តកែបបានប្រារព្ធទិវាជ័យជម្នះ៧មករា
៧មករាឆ្នាំ១៩៧៩ ៧មករាឆ្នាំ២០១៦ដែលជាខួបទី៣៧នៃទិវានេះ។
នៅក្នុងឱកាសនោះដែរក៏មានការចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ចម ប្រសិទ្ធ ជាទេសរដ្ធមន្ត្រីរដ្ធមន្ត្រីក្រសួងឧសាហកម្មនិងសប្បិកម្មនិងជាប្រធានក្រុមការងារកណៈកម្មការ
កណ្ដាលកណៈបក្សប្រជាជនកម្ពុជាចុះជួយខេត្តកែប។ព្រមទាំងមានការចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមកែន សន្ថា ជាអភិបាលនៃគណៈអភិបាលខេត្តកែប។កងកំលាំងប្រដាប់អវុធមន្ត្រីគ្រប់ជាន់ថ្នាក់ លោកគ្រូអ្នកគ្រូសិស្សានុសិស្សប្រជាពលរដ្ធព្រមទាំងសិស្សសាលាបច្ចេកទេសដុនបូស្កូខេត្តកែបផងដែរ។
នៅក្នុងឱកាសនោះដែរឯឧត្តមកែន សន្ថាក៏បានឡើងអានសារលិខិតរបស់សម្តេចអគ្គមហាសេណាបតីដែកជោរហ៊ុនសែនជានាយករដ្ធមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ចម ប្រសិទ្ធ ក៏បានឡើងមានប្រសាសន៌ទាក់ទងនិងរបបកម្ពុជាប្រជាធិបតេយ្យដែលជារបបមួយធ្វើឲ្យប្រជាជនខ្មែរបាត់បង់នូវបងប្អូនញាតិមិត្តនិងធ្វើឲ្យប្រទេសខ្មែរគ្នានសេចក្ដីសុខសាន្តឡើយ។
នៅចុងបញ្ចប់នៃទិវាជ័យជម្នះ៧មករាក៏មានការបង្ហេះបោងប៉ាង ដើម្បីបង្ហាញពីនិមិត្តរូបនៃសន្តិភាពរបស់ប្រទេសកម្ពុជាផងដែរ។
Post a Comment