វិទ្យុជាប្រពន្ឋ័ផ្សព្វផ្សាយមួយ ដែលអាចផ្ដល់ព័ត៌មានបានយ៉ាងឆាប់រហ័ស
ទៅដល់ប្រជាពលរដ្ឋនិងមនុស្សក្នុងសហគមន៌តាមរយៈសំលេង ក្នុងពេលតែមួយគ្រប់ទីកន្លែង។ដែលបានគ្រប់ដណ្ដប់តាមរយៈរលកធាតុអាកាសដោយប្រើគំនិតតាមរយៈសំដី ដូចជការអាន
ព័ត៌មានជាតិ
អន្តរជាតិ កម្មវិធីកម្សាន្ត បទភ្លេង ការពិភាក្សាគ្នា រឺការចាក់ស្ពតផ្សាយពាណិជ្ចកម្ម
នូវផលិតផលផ្សេងៗ ដើម្បីឲ្យប្រជាពលរដ្ឋ រឺ ប្រិយមិត្តអ្នកស្ដាប់ស្គាល់នូវផលលិតផលនិងគុណប្រយោជន៌ដល់អតិថិជនដែលបានទិញផលិតផលយកទៅប្រើប្រាស់ផងដែរ។ វិទ្យុត្រូវបានគេប្រើប្រាស់ ដើម្បីអប់រំទៅតាមប្រភេទនីមួយៗ
នឹងការកំសាន្តអារម្មណ៌ផ្សេងៗ។ជាដំបូងវិទ្យុបានបញ្ចាក់នូវពាក្យសំដីបង្កើតនូវជំនាញក្នុងការស្ដាប់នូវកម្មវិធីផ្សេងៗដូចជា កំប្លែង ល្ខោនខ្លី តន្ត្រី....។ចំពោះប្រជាពលរដ្ឋភាគច្រើននៅតាមទីក្រុង ឬជនបទនោះមានលទ្ឋភាពក្នុងការទិញវិទ្យុសម្រាប់ស្ដាប់ នូវព័ត៌មាននិងកម្មវិធីកំសាន្តផ្សេងៗទៀត។ទោះបីជាបច្ចុប្បន្នបច្ចេកវិទ្យាមានការរីកចំរើន ប្រពន្ឋ័ផ្សព្វផ្សាយតាមរយៈទូរទស្សន៌
តាមរយៈប្រពន្ឋ័អីនធឺណែត ឬ លក្ខខណ្ឌផ្សេងៗទៀតក៏ដោយ ក៏ប្រពន្ឋ័ផ្សព្វផ្សាយតាមរយៈវិទ្យុនៅតែមានភាពទាក់ទាញ និងមានការចាប់អារម្មណ៌ ដែលពីសំណាក់ប្រជាពលរដ្ឋកម្ពុជា
ដោយអ្នកស្ដាប់អាចចំណាយពេលវេលាស្ដាប់ផងនិងអាចបំពេញការងារផ្សេងៗបានផងដែរ។
Subscribe to:
Post Comments (Atom)
Post a Comment