ប្រជាកសិករដែលរស់នៅភូមិអង្គរជយ័ទី២ ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពុងត្រាច ខេត្ត​កំពត
បានសំដែងក្ដីព្រួយបារម្មណ៏យ៉ាងខ្លាំងចំពោះផលដំណាំផ្សេងៗរបស់ពួកគាត់ជាពិសេសគឺដំណាំ
ម្រេច។ដោយសារតែនៅឆ្នាំនេះអាកាសធាតុប្រែប្រួលកំដៅផែនដីមានការកើនឡើងស្របជាមួយនិងគ្មានភ្លៀងធ្លាក់ផងដែរក្នុងខែមេសានេះជាហេតុបណ្ដាលឲ្យទឹកបឹង ត្រពាំង អណ្ដូងត្រូវបានរីងស្ងួត។
ដោយសារតែភាពរាំងស្ថួតនេះហើយបានធ្វើឲ្យដំណាំម្រេចប្រមាណជាជិត៣០០គុម្ពត្រូវបានខូចខាតបើរយោងតាមសំដីលោកពូម៉ុនដែលជាម្ចាស់ចម្ការបានឲ្យដឹងថាដំណាំម្រេចរបស់គាត់ទើបតែដាំបានមួយឆ្នាំមិនទាន់បានប្រមូលប្រមូលផលផងស្រាប់តែជួបបញ្ហាគ្រោះរាំងស្ងួតបែបនេះ
ធ្វើឲ្យម្រេចរបស់គាត់ខូចខាតស្ទើតែទាំងស្រុងទោះជាយ៉ាងណាប្រជាកសិករនៅតំបន់នោះនៅតែខិតខំស្វែករកវិធីក្នុងការការពារដំណាំម្រេចរបស់ពួកគាត់ដោយអ្នកខ្លះបានទិញទឹកមកបំពេញតម្រូវការដំណាំម្រេចរបស់គាត់តែវិធីសាស្រ្តនេះមិនទាន់គ្រប់គ្រាន់សម្រាប់ដំណាំម្រេចទេ។
ដោយឡែកប្រជាកសិករមួយចំនួននៅតំបន់នោះក៏បានស្វែងរកប្រភពទឹកដោយប្រើប្រាស់គ្រឿងចក្រធំៗក្នុងជីកអណ្ដូងប៉ុន្តែដំណោះស្រាយមួយនេះនៅមិនទាន់គគ្រប់គ្រាន់នៅឡើងសម្រាប់ប្រជាកសិករនៅតំបន់នោះ គឺដោយសារកន្លែងខ្លះមិនសូវមានប្រភពទឹក ។


29 Apr 2016

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top