សាលាច្ចេកទេសដុនបូស្កូខេត្តកែបបានធ្វើការបើកសម្ពោធតាងរាងបាល់ទាត់ថ្មីក្នុងគោលបំណងឲ្សិស្សានុសិស្សសាលាបច្ចេកទេសដុនបូស្កូខេត្តកែបនិងយុវជនដែលនៅក្នុងខេត្តកែបមានភាពងាយស្រួលក្នុងកាលេងកីឡា។

 កាលពីថ្ងៃទី០៩ធ្នូឆ្នាំ២០១៥ លោកពុកលោកគ្រូអ្នកគ្រូ រួមទាំងសិស្សានុសិស្សនៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែបបានធ្វើកម្មវិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅតារាងបាល់ទាត់ថ្មីដែលក្រោមការឧមត្ថមរបស់លោក Gerard Van Halដែលជាជនជាតិហូឡង់និងភិរិយាPatty Pattranitn Chanamporn Van Hal ដែលជាជនជាតិថៃ។នៅក្នុងឱកាលនោះដែរលោកពុក លី សំណាងក៏បានថ្លែងអំណរគុណដល់លោក Gerard Van Hal និងភិរិយាដែល
បានជួយឧបត្ថមមកដល់សាលាបច្ចេកទេសដុនបូស្កូខេត្តកែបជាច្រើនផងដែរ។លោកពុកក៏បានបន្តទៀតថាចំពោះតារាងបាល់ទាត់ថ្មីនេះគឺធ្វើឡើងមិនមែនតែដើម្បីសិស្សសាលាបច្ចេកទេសដុនបូស្កូកែបទេ គឺសម្រាប់យុវជនដែលរស់នៅជុំវិញនេះ ងាយស្រួលនិងមានកន្លែងលេងកីឡា។
បើតាមប្រសាសន៌លោក Gerard Van Hal បានឲ្យដឹងថាមូលហេតុដែលលោកចំណាយលុយឧបត្ថមសាងសង់តាងបាលទាត់នេះពីព្រោះ ខ្ញុំគិតថាកីឡាគឺជួយបង្កើតមិត្តភាព ក៏ដូចជាកីឡា ជួយដល់ការអប់រំ ធ្វើឲ្យមានសុខភាពល្អ ។
បើតាមយុវសិស្ស អ៊ុក សុភ័ទ្រ្ធា បានឲ្យដឹងថា ខ្ញុំគិតថាតារាងបាល់ទាត់ថ្មីនេះគឺវាមានភាពងាយស្រួលដល់សិស្សសានុសិស្សក៏ដូចជាអ្នកដែលរស់នៅខាងក្រៅសាលាដែលបានមកលេងកីឡានៅទីនេះ និងបង្កើនមិត្តភាពរវាងសិស្សានុសិស្សនិងអ្នកដែលរស់នៅខាងក្រៅមានទំនាក់ទំនងល្អផងដែរ។

Post a Comment

 
Top