ខេត្តកែប៖ ថ្ងៃទី២៣ ខែ វិច្ឆិការ ឆ្នាំ២០១៥បានធ្វើពិធីទិវាអនាម័យបរិស្ថានជាតិ និងអនាម័យបរិស្ថានពិភពលោក ដោយមានការចូលរួម ពីឯកឧត្តម កែន សត្ថា ជាអភិបាលនៃគណអភិបាលខេត្តកែប ។
រួមទាំង មន្ទីបរិស្ថាន មន្ទីអប់រំ និងកងកម្លាំង គ្រប់ប្រភេទ ប្រជាពលរដ្ឋ យុវជនកាកបាទក្រហម សិស្សានុសិស្សរួមទាំងក្រុមសិស្សានុនៃបច្ចេកទេសដុនបូស្កូខេត្តកែប ផងដែរ។នៅក្នុងពិធីនោះគឺធ្វើការើសសំរាមចាប់ ពីផ្សារក្ដាមរហូតដល់ឆ្នេរកែប។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងដើម្បីអោយខេត្តកែបមានភាពស្រស់ស្អាត និងដើម្បី
ឲ្យប្រជាបលរដ្ធមានការយល់ដឹងបន្ថែមទៀតការចោលសំរាម ក៏ដូចជាផលប៉ះពាល់នៃកាកសំណល់ទាំងអស់នោះផងដែរ។គោលបំណងមួយទៀតគឺដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អោយមកលេងលំហែកាយនៅខេត្តកែបអោយកាន់តែច្រើនឡើងៗដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនិងប្រកួតប្រជែងទីក្រុងស្អាត ។ កន្លែងទេសចរណ៍មួយមិនថានៅកន្លែងណាក៏ដោយបើចង់អោយមានភ្ញៀវទេសចរណ៍មកលេងកំសាន្តច្រើនគឺកន្លែងនោះត្រូវស្អាតជាពិសេសគឺបញ្ហាសំរាមបើយើងចោលវាផ្ដេះផ្ដាស់នោះវានិងធ្វើអោយមានក្លិនមិនល្អនិងបាត់ភាពស្រស់ស្អាត់ និងបាត់ភ្ញៀវទេសចរណ៍ផងដែរ។
Subscribe to:
Post Comments (Atom)
Post a Comment