ខេត្តកែបៈនូវព្រឹកថ្ងៃទី១៦ខែកញ្ញឆ្នាំ២០១៥សាលាបច្ចេកទេសដុនបូស្កូខេត្តកែបបានធ្វើពិធីបិទវគ្គបញ្ចប់ឆ្នាំសិក្សានិងប្រគល់វត្ថុអនុស្សាវរីយ៌ជូនដល់សិស្សមតេ្តយ្យក្នុងឆ្នាំសិក្សា២០១៤
-២០១៥។នូវក្នុងឱកាសនោះដែរក៏មានការ
ថ្លែងអំណរគុណពីសំណាក់សិស្សាដែលតំណាងឲ្យសិស្សានុស្សនៃសាលាបច្ចេកទេសដុនបូស្កូ
ខេត្តកែបចំពោះលោកពុកលី សំណាងលោកគ្រូអ្នកគ្រូដែលបានជួយបង្ហាត់បង្រៀនដល់ពួកយើងខ្ញុំក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។ឆ្លៀតក្នុងឱកាសនេះដែរយើងខ្ញុំទាំងអស់គ្នាសូមសំដែងនូវការដឹងគុណចំពោះទឹកចិត្តលោកគ្រូអ្នកគ្រូដែលបានជួយបង្ហាត់បង្រៀនដល់ពួកយើងខ្ញុំអស់ពីកម្លាំងកាយចិត្ត។យើងខ្ញុំទាំងអស់គ្នាមានសេចក្ដីសោមនស្សរីករាយដែលបានទទួលការបណ្ដុះបណ្ដាលពីលោកគ្រូអ្នកគ្រូហើយយើខ្ញុំទាំងអស់គ្នាសូមប្ដេជ្ញាចិត្តថានិងខិតខំប្រឹងប្រែងសិក្សារៀនសូត្រនិងគោរពតាមវិន័យសាលាឲ្យបានល្អជានិច្ច។ជាចុងក្រោយយើងខ្ញុំទាំងអស់គ្នាសូមគោរពជូនពរឲ្យលោកពុកអធិការលោកគ្រូអ្នកគ្រូព្រមទាំងបុគ្គលិកទាំងអស់ទទួលបាននូវសុខភាពល្អប្រាជ្ញាឈ្លៀសវៃនិងជួបប្រទះនូវសេចក្ដីសុខគ្រប់ៗគ្នា។ក្នុងឱកាលនោះដែរលោកពៅ តុលាជានាយកសាលាបច្ចេកទេសដុនបូស្កូខេត្តកែបក៏មានមតិស្វាគម៌ដល់សិស្សានុសិស្សមាតាបិតាអណាព្យាបាលសិស្សហើយលោកបានបន្តទៀតថានេះជាលើកទី៤ដែលយើងទាំងអស់គ្នាបានព្ររព្ឋពិធីបិទវសគ្គបញ្ចប់ឆ្នាំសិក្សារបស់យើងនូវលើទឹកដីខេត្តកែបនៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែបនេះ។អស់រយៈពេលមួយឆ្នាំសិក្សាកន្លងមកនេះយើងទទួលបាននូវបទពិសេធចំណេះដឹងថ្មីៗជាច្រើនកក្នុងការបង្ហាត់បង្រៀនក៏ដូចជាកិច្ចការផ្សេងៗរបស់យើងជាពិសេសគឺជាការបណ្ដុះបណ្ដាលការអប់រំគុមារតូចៗជាដើម។យើងទាំងអស់គ្នាបានឆ្លងកាត់នូវរឿងរ៉ាវជាច្រើននូវក្នុងការបំពេញការងារជួយដល់យុវជនក្រីក្ររបស់យើង។ប៉ុន្តែទោះបីជាយើងមានឧបសគ្គក្ដីយើងទាំងអស់គ្នាខិតខំនិងពុះពាបានជោគជ័យជាច្រើនដូចដែលយើងបានឃើញនាពេលបច្ចុប្បន្ន។ជាជោគជ័យនិងសមិទ្ធផលជាច្រើនក៏ដូចជាលទ្ធភាពដែលយើងមានកឺអាស្រ័យដោយការជួយផ្គត់ផ្គង់សហកាព្រមទាំងការយកចិត្តទុកដាក់ពីសំណាក់មូលនិធិដុនបូស្កូកម្ពុជាលោកឪពុកអធិកាលី​ សំ​ណាងលោកគ្រូអ្នកគ្រូបុគ្គលិកគ្រប់រូបលោកលោកស្រីជាអ្នកឧបត្ថមអ្នកស្ម័គ្រចិត្តប្អូនៗសិស្សានុសិស្សននិងមន្រ្តីរដ្ឋថាភិបាលផងដែរ។ទីនេះគឺជាសាលារៀនទីនេះគឺជាផ្ទះទីនេះគឺជាមហាគ្រួសារដ៏ធំរបស់យើងទីនេះគឺជាកន្លែងដែលផ្ដល់នូវក្ដីសង្ឃឹមផ្ដល់នូវស្នាមញញឹមភាពជឿជាក់ជាកន្លែងដែលដុះខាត់ចិត្តគំនិតសមត្តភាពទេពកោស្យលដើម្បីឲ្យយើងទាំងអស់គ្នាក្លាយទៅជាបុគ្គលមួយរូបប្រកបដោយលក្ខណៈសម្បិត្តពេញបរិបូរណ៌សម្រាប់ខ្លួនឯងគ្រួសារនិងសង្គមជាតិ។អ្វីដែលយើងខ្ញុំចង់បានអ្វីដែលយើងខ្ញុំចង់ឃើញក៏មិនខុសពីអ្វីដែលជាបំណងប្រាថ្នារបស់ឪពុកម្ដាយគ្រប់រូបគឺចង់ឃើញបងចង់ឃើញប្អូនចង់ឃើញកូនចៅរបស់ខ្លួនពេរពេញទៅដោយចំណេះដឹងជំនាញក្រមសីលធម៌វិជ្ចាជីវៈដ៏ល្អ។យើងទាំងអស់គ្នាមិនចង់ឃើញថាសិស្សរបស់សាលាបច្ចេកទេសដុនបូស្កូខេត្តកែបយើងប្រើប្រាស់គ្រឿងញៀនជក់បារីផឹកស្រាឬប្រព្រឹត្តសអំពើអបាយមុខទាំងពួងនោះឡើយ។

Post a Comment

 
Top