ខេត្តកែបៈ នៅព្រឹកថ្ងៃទី២៧ខែសីហាឆ្នាំ២០១៥សាលាបច្ចេកទេសដុនបូស្កូខេត្តកែបបានព្ររពពិធីប្រគល់
វិញ្ញាបនបត្របណ្ដោះអាសន្នថ្នាក់ជាន់ខ្ពស់បច្ចេកទេសជូនដល់និស្សិតជំនាន់ទី៣ឆ្នាំសិក្សា២០១៣_២០១៥ដែលមានចំនួន១០៨នាក់ដែលមានចំនួន៧ផ្នែក។ដែលមានដូចជា៖ផ្នែកទំនាក់ទំនងសង្គម ផ្នែកគ្រប់គ្រងការិយាល័យ ផ្នែកព័ត៌មានវិទ្យានិងភាសា
ផ្នែកអគ្គិសនី ផ្នែកសណ្ណាគា
ផ្នែកកសិកម្ម និងផ្នែកសិល្បៈ។
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកឯឧត្តម កែន សត្ថាអភិបាននៃគណៈអភិបាលខេត្តកែប។
ក្នុងឱកាសនោះដែរលោកឯឧត្តមក៏សូមអរគុណដល់សាលាបច្ចេកទេសដុនបូស្កូខេត្តកែបដែលបានជួយបណ្ដុះបណ្ដាលដល់យុវជនក្រីក្រក៏ដូចជាអប់រំពួកគេឲ្យក្លាយជាពលរដ្ឋល្អ
មានចំណោះដឹង មនុស្សមានសីលធម៌ល្អ តាមគំរូរបស់លោកពុកបូស្កូ ហើយលោកឯឧត្តមក៏សូមសំណូមពរឲ្យមូលនិធិដុនបូស្កូ
នូវតែបន្តជួយដល់សាលាបច្ចេកទេសដុនបូស្កូបន្តទៀត ។ដើម្បីឲ្យយុវជនក្រីក្រអាចមានលទ្ធភាពសិក្សារៀនសូត្រដើម្បីយកចំណេះដឹងទៅអភិវឌ្ឍន៌កម្ពុជាយើងផងដែរ។
Post a Comment