។បុណ្យកីឡាពណ៌នេះគឺគេតែងតែធ្វើឡើងនៅចុងខែមករាជារៀងរាល់ឆ្នាំគឺដើម្បីរំលឹកដល់លោកពុកបូស្កូ ពីព្រោះលោកពុកបូស្កូគឺចូលចិត្តឲ្យយុវជនយុវនារីលេងកីឡាច្រើន ហើយលោកពុកបូស្កូបានជួយយុវជនយុវនារីដែលក្រីក្រហេតុនេះហើយគឺពួកយើងរំលឹកដល់គុណគាត់នៅពេលដែលគាត់បានស្លាប់ទៅ។
នៅថ្ងៃទី២៩ខែមករាឆ្នាំ២០១៦នេះសាលាបច្ចេកទេសដុនបូស្កូខេត្តកែបបានរៀបចំកម្មវិធីបុណ្យកីឡាពណ៌ដើម្បីចូលរួមរំលឹកដល់ថ្ងៃដែលលោកពុកបូស្កូទទួលមរណៈភាពក៏ដូចជាធ្វើឲ្យយុវជនយុវនារីដែលជាកូនលោកពុកបូស្កូបានដឹងពីប្រវិត្តនៃពិធីបុណ្យនេះនិងអត្ថន័យនៃពណ៌នីមួយៗផងដែរ។
បើតាមប្រសាសន៌លោកពុក លី សំណាង ជាអធិកានៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែបបានឲ្យដឹងថាវាជាលើកទី០៥ហើយដែលដុនបូស្កូកែបបានធ្វើបុណ្យកីឡាពណ៌នេះហើយកីឡាពណ៌នេះគឺវាមានអត្ថន័យទៅតាមពណ៌នីមួយៗរបស់វាផងដែរ។ ហើយក្នុងកម្មវិធីនេះគឺមិនមែនលេងតាមផ្នែកនីមួយៗនោះទេគឺយើងអាចលេងចំរុះគ្នាទៅតាម
ពណ៌ដែលចាប់បាន គឺយើងលេងជាមួយគ្នាប្រៀបដូចជាបងប្អូនរបស់យើង។
លោកគ្រូ ទ្រី សីហា ជាគ្រូបង្រៀននៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែបនេះក៏បានឲ្យដឹងថាបុណ្យកីឡាពណ៌គឺជាបុណ្យដែលយើងលេងកីឡាដែលនៅក្នុងនោះគឺយើងបែងចែកជាពណ៌ផ្សេងៗគ្នា ដូចជាពណ៌ក្រហម ពណ៌លឿង ពណ៌ខៀវ ពណ៌ស៊ីជំពូ ហើយក្នុងក្រុមនីមួយៗគឺយើងមានអាវទៅតាមពណ៌នីមួយៗ។ ហើយយើងធ្វើការប្រកួតរវាងក្រុមនីមួយៗដើម្បីយកជ័យជម្នះចំពោះជ័យជម្នះនោះគឺជាជ័យជម្នះរបស់ពណ៌ ចំពោះពណ៌ណាដែលទទួលបានពិន្ទុច្រើនជាងគេនិងទទួលបានលេខមួយ។
កញ្ញា ធុន និមល ជាយុវសិស្សនៅសាលាបច្ចេកទេសដុនបូស្កូកែបនេះបានឲ្យដឹងថា កញ្ញាមានអារម្មណ៌សប្បាយរីករាយជាខ្លាំងដោយសាលាបានរៀបចំពិធីបុណ្យនេះឡើង។ក៏ដូចជាធ្វើឲ្យកញ្ញាមានភាពស្និតស្នាលជាមួយក្រុមរបស់ខ្លួនដែលមកពីផ្នែកផ្សេងៗដែលចូលរួមកក្នុងក្រុមពណ៌ជាមួយកញ្ញា។
ស្របគ្នានេះដែរ លោក ទេព សុវណ្ណារ៉ា ក៏បានឲ្យដឹងដូចគ្នានេះដែរថាលោកមានអារម្មណ៌សប្បាយរីករាយខ្លាំងណាស់ដែលបានចូលរួមក្នុងកម្មវិធីនេះ ដែលធ្វើឲ្យលោកអាចមានឱកាសបានស្គាល់គ្នាកាន់តែច្រើនដែលមកពីផ្នែកផ្សេងៗគ្នានិងបង្កើនភាពសប្បាយរីករាយជាមួយគ្នាផងដែរ។
Post a Comment